A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 October 2015

ក្រុមប្រឹក្សា​ឃុំ​នៅ​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​ពលរដ្ឋ

ក្រុមប្រឹក្សា​ឃុំ​នៅ​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​ពលរដ្ឋ
ដោយ ម៉ែន សុធីរ
2015-10-03 rfa


ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

ក្រុមប្រឹក្សា​ឃុំ​ អូរឫស្សីកណ្ដាល ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង រង​ការ​ចោទ​ថា រំលោភ​យក​ដី​ពលរដ្ឋ។ ការ​ចោទ​ប្រកាន់​នេះ​កើត​ឡើង បន្ទាប់​ពី​ក្រុមប្រឹក្សា​ឃុំ​រូប​នោះ បាន​អាស្រ័យ​ផល​លើ​ដី​ចូល​ដី​ពលរដ្ឋ ដោយ​លើក​ហេតុផល​ថា​ជា​ដី​របស់​ខ្លួន។

ពលរដ្ឋ​មួយ​គ្រួសារ​ រស់​នៅ​ភូមិ​អូរឫស្សីកណ្ដាល ឃុំ​អូរឫស្សីកណ្ដាល ស្រុក​សៀមបូក នៅ​ថ្ងៃ​ទី​២ ខែ​តុលា អំពាវនាវ​ឲ្យ​សាលាដំបូង​ខែត្រ​ក្រចេះ ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​លោក ទាក់ទិន​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ឃុំ​ដែល​អូស​បន្លាយ​ពេល​ជាង ៥​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​ដោះស្រាយ​បញ្ឈប់​នៅ​ឡើយ​ទេ។

ពលរដ្ឋ ​រស់​នៅ​ភូមិ​អូរឫស្សីកណ្ដាល លោក ស៊ី សែន ចោទ​ប្រកាន់​ថា ក្រុមប្រឹក្សា​ឃុំ​អូរឫស្សីកណ្ដាល លោក ទែន វ៉ាន់ មាន​ចេតនា​រំលោភ​យក​ដី​លោក និង​រំលោភ​លើ​កិច្ចសន្យា​ដែល​មាន​ការ​ព្រមព្រៀង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ ឮ កាល​ពី​ឆ្នាំ​២០១១។

លោក​ថា ក្រុមប្រឹក្សា​ឃុំ​រូប​នេះ​បាន​រំលោភ​យក​ដីធ្លី​អាស្រ័យ​ផល​របស់​លោក​ចំនួន​ ជាង ៤.០០០​ម៉ែត្រក្រឡា ឋិត​នៅ​ប៉ែក​ខាងជើង ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​អូរគ្រៀង ស្រុក​សម្បូរ ខែត្រ​ក្រចេះ ជាប់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង៖ «ឃុំ​អូរគ្រៀង និង​អូរឫស្សីកណ្ដាល គេ​ព្រមព្រៀង​អស់​ហើយ បើ​ឮ​ថា​ដី​របស់​ខ្ញុំ​ហើយ។ ដល់​ចុង​ក្រោយ​គាត់​ក្រឡាស់​កិច្ច​ព្រមព្រៀង សាក្សី​ទាំង​ប៉ុន្មាន​គាត់​ប្រែ​ថា អត់​ទទួល​ស្គាល់​ដី»។

​ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមប្រឹក្សា​ឃុំ​អូរឫស្សីកណ្ដាល លោក ទែន វ៉ាន់ ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា។

​ កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​២០១១ មេ​ឃុំ​អូរឫស្សីកណ្ដាល លោក គីម សាន់ ធ្លាប់​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ជម្លោះ​ដើម្បី​សម្របសម្រួល និង​វាស់វែង​កំណត់​ព្រំប្រទល់​ដី ព្រមទាំង​ធ្វើ​កិច្ច​សន្យា​ជាក់លាក់។ លើស​ពី​នេះ ខ្លឹមសារ​កិច្ចសន្យា​ចែង​ថា ភាគី​ទាំង​ពីរ​មិន​ត្រូវ​រំកិល​ព្រំដែន​បាន​កំណត់​នោះ​ទេ តែ​រហូត​មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៥ លោក ស៊ី សែន អះអាង​ថា ក្រុមប្រឹក្សា​ឃុំ​បាន​ដាំ​កូន​ចន្ទី​លើ​ដី​របស់​លោក និង​រំកិល​ព្រំដែន​​បាន​កំណត់​កន្លង​មក ផ្ទុយ​នឹង​កិច្ចសន្យា។

ទាក់ទង ​បញ្ហា​នេះ ទំ​ទប់​ទី​២ នៃ​ឃុំ​អូរឫស្សីកណ្ដាល លោក យិន ម៉ៅ ទទួល​ស្គាល់​ថា ក្រុមប្រឹក្សា​ឃុំ​អូរឫស្សីកណ្ដាល លោក ទែន វ៉ាន់ ពិត​ជា​បាន​រំលោភ​យក​ដី​ពលរដ្ឋ​ពិត​មែន ថែមទាំង​រំលោភ​លើ​កិច្ចសន្យា​ទៀត​ផង។

ទោះបី​បែប​នេះ​ក្តី អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​សម្របសម្រួល​បញ្ហា​នេះ ដើម្បី​បញ្ចប់​ជម្លោះ។ តែ​ទោះបី​យ៉ាង​នេះ​ក្តី ភាគី​ចុង​ចោទ​ជា​ក្រុមប្រឹក្សា​ឃុំ លោក ទែន វ៉ាន់ នៅ​តែ​មិន​យល់​ស្រប​តាម​ការ​សម្រួល​របស់​មេ​ឃុំ​នោះ​ឡើយ៖ «ដី ទែន វ៉ាន់ គឺ​ចាប់​ពី​អូរច្រឡង់ ក្បាលស្ពាន​មករ​ហូត សុទ្ធតែ​ជា​ដី​បងប្អូន ទែន វ៉ាន់។ បន្ទាប់​មក​ទៀត ដី​ហ្នឹង​បាន​លក់​ឲ្យ​អ្នក​ដទៃ​ច្រើន​ក្បាល​ហើយ ដល់​ពេល​អ៊ីចឹង លក់​ឲ្យ​គេ​ក្បាល ៥០​សិប ប៉ុន្តែ​កន្ទុយ​ដី​រាង​បញ្ឆិត​ក្នុង​ចំណុច​ហ្នឹង ហើយ​អ្នក​ទិញ​ចេះ​តែ​កាប់​រេ​ទៅ ហើយ ទែន វ៉ាន់ អត់​ដឹង​ថា ដី​លក់​ឲ្យ​គេ​ទេ ហើយ​ចេះតែ​គេច​ពី​គេ ទៅ​លោក ស៊ី សែន ទៀត»។

ករណី​នេះ​ដែរ មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ ដែល​បាន​ចុះ​អង្កេត​ករណី​នេះ លោក ឌិន ខន្នី រក​ឃើញ​ថា ក្រុមប្រឹក្សា​ឃុំ​ពិតជា​បាន​រំលោភ​លើ​កិច្ចសន្យា ដែល​មាន​ការ​ព្រមព្រៀង​គ្នា​ចំនួន ២​លើក​រួច​មក​ហើយ ដូច្នេះ​យោង​តាម​កិច្ចសន្យា​នេះ លោក​យល់​ថា ភាគី​ដើម​ចោទ លោក ស៊ី សែន អាច​នឹង​មាន​អត្ថិភាព ឬ​ឈ្នះ​រឿង​ក្តី​នេះ ប្រសិនបើ​តុលាការ​ឯករាជ្យ។

លោក ​យល់​ថា អាជ្ញាធរ​ស្រុក ឬ​អាជ្ញាធរ​ខែត្រ គួរ​តែ​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​ឃុំ​/​សង្កាត់ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល៖ «ស៊ី សែន ចេញ​កម្លាំង​ពលកម្ម​ឲ្យ​មក​វិញ ហើយ​ក៏​ព្រមព្រៀង​គ្នា តែ​ក្រោយ​មក​បោះ​បង្គោល​ព្រំ ស៊ី សែន គាត់​ឆ្លើយ​ថា អត់​ទេ អត់​ឲ្យ។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់ គាត់​ជា​អាជ្ញាធរ​មួយ​រូប​ក្នុង​ឃុំ​អូរឫស្សីកណ្ដាល​ហ្នឹង ជា​ក្រុមប្រឹក្សា​ឃុំ តែ​គាត់​បែរ​ជា​យក​ច្បាប់​មក​ទ្រាប់​អង្គុយ»។

​ កាល​ពី​ចុង​ខែ​សីហា អាជ្ញាធរ​ឃុំ​អូរឫស្សីកណ្ដាល ខែត្រ​ស្ទឹងត្រែង និង​អាជ្ញាធរ​ឃុំ​ស្រុក​អូរគ្រៀង ខែត្រ​ក្រចេះ ធ្លាប់​បាន​សម្របសម្រួល​រួម​គ្នា និង​តម្រូវ​ប្រគល់​ដី​ចំនួន​ជាង ៤.០០០​ម៉ែត្រក្រឡា​ជូន​ទៅ​លោក ស៊ី សែន វិញ ដែល​មាន​ទីតាំង​ឋិត​នៅ​ឃុំ​អូរគ្រៀង ជាប់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ក្រចេះ។  ចំណែក លោក ស៊ី សែន ត្រូវ​ផ្ដល់​សំណង​ដល់​ចុង​ចោទ លោក ទែន វ៉ាន់ នូវ​ដើម​ស្វាយចន្ទី ក្នុង​តម្លៃ ១​ដើម ៨​ពាន់​រៀល ស្មើ​នឹង ១​ហិកតារ ចំនួន ៨០​សិប​ម៉ឺន​រៀល។ តែ​បើ​ទោះ​បី​​យ៉ាង​នេះ​ក្តី កិច្ចសន្យា​នេះ លោក ស៊ី សែន អះអាង​ថា នៅ​តែ​មិន​មាន​ឥទ្ធិពល និង​អំណាច ដែល​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ រហូត​ពាក្យ​បណ្ដឹង​នេះ​​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខែត្រ​ក្រចេះ ដើម្បី​ជំនុំជម្រះ៕

No comments: