A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 October 2015

លោក សម រង្ស៊ី ពុំ​មាន​ជំនឿ​លើ​តុលាការ​ក្នុង​សំណុំ​រឿង​គប់​គ្រាប់​បែក​កាល​ពី​ឆ្នាំ​១៩៩៧

លោក សម រង្ស៊ី ពុំ​មាន​ជំនឿ​លើ​តុលាការ​ក្នុង​សំណុំ​រឿង​គប់​គ្រាប់​បែក​កាល​ពី​ឆ្នាំ​១៩៩៧
ដោយ ម៉ម មុនីរតន៍
2015-10-04 rfa


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ ផ្ទុះ​គ្រាប់បែក​​នៅ​មុខ​អគារ​រដ្ឋ​សភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៤។
RFA/Uon Chhin

ផ្ទុយ​ទៅ​វិញ អ្នក​គំរាម​សម្លាប់​តាម​បណ្ដាញ​សង្គម​ប្រឆាំង លោក ស ខេង មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​អ្នក​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ពួក​គេ​ទាំង​នោះ ត្រូវ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ភ្លាមៗ៕

មន្ត្រី ​ក្រសួង​មហាផ្ទៃ អះអាង​ថា សំណុំ​រឿង​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មិន​ទាន់​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។ ការ​បញ្ជាក់​ជំហរ​ដូច​នេះ​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ធ្វើ​ឡើង​ក្រោយ​ពី​ប្រធាន​គណបក្ស​ជំទាស់ ចោទ​ប្រកាន់​ថា ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ និង​ក្រុម​គ្រួសារ​របស់​អ្នក​រងគ្រោះ នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

គិត​មក​ដល់​ ពេល​នេះ​មាន​រយៈពេល ១៨​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ ក៏ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង​អះអាង​ថា អ្នក​រងគ្រោះ​ដោយ​ការ​គប់​គ្រាប់​បែក​ដៃ​លើ​អ្នក​ធ្វើ​បាតុកម្ម នៅ​តែ​បន្ត​រង់ចាំ​យុត្តិធម៌​នៅ​ឡើយ។

ការ​ថ្លែង​ដូច​នេះ​ របស់ លោក សម រង្ស៊ី ក្នុង​ពេល​លោក​ចូលរួម​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​អ្នក​ដែល​បាន​បាត់បង់​ ជីវិត ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ​កាល​ពី ១៨​ឆ្នាំ​មុន។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ភាព​យឺតយ៉ាវ​ដែល​នៅ​តែ​ពុំ​ទាន់​អាច​ទទួល​បាន​ពន្លឺ​នៃ​យុត្តិធម៌​នោះ ដោយសារ​តែ​តុលាការ​នៅ​កម្ពុជា មិន​ឯករាជ្យ គឺ​ជា​មូលហេតុ​ចម្បង​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត រួម​មាន​សមត្ថកិច្ច​ជំនាញ​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​ស្រាវជ្រាវ និង​បើក​ការ​ស៊ើប​អង្កេត ជាដើម៖ «»។

កាល ​ពី ១៨​ឆ្នាំ​មុន ពោល​គឺ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មាន​បាតុកម្ម​អហិង្សា​ដែល​ដឹក​នាំ​ដោយ លោក សម រង្ស៊ី ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​គប់​គ្រាប់​បែក​ដៃ​ចំនួន ៤​គ្រាប់ ចូល​ក្នុង​ហ្វូង​បាតុកម្ម​នៅ​មុខ​អតីត​វិមាន​រដ្ឋសភា។ ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ​កាល​ណោះ បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ១៦​នាក់ ត្រូវ​បាត់បង់​ជីវិត ចំណែក​មនុស្ស ១៥០​នាក់​ផ្សេង​ទៀត​រង​របួស ដែល​បាតុកម្ម​នោះ គឺ​ប្រឆាំង​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ឆ្លើយ​តប​រឿង​នេះ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា សំណុំ​រឿង​ឧក្រិដ្ឋកម្ម​មួយ​នេះ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​បិទ​ការ​ស៊ើប​អង្កេត​ទេ។ ជាង​នេះ​ទៀត គណៈកម្មការ​ជំនាញ​នៅ​តែ​តាម​ដាន និង​ស្រាវជ្រាវ​បន្ត​នៅ​ឡើយ ជាពិសេស​នោះ​មុខ​សញ្ញា​ដែល​សមត្ថកិច្ច​រក​ឃើញ​ហើយ ប៉ុន្តែ​ត្រូវ​បាត់​ខ្លួន​ភ្លាម​ដែរ។ នៅ​ត្រង់​ចំណុច​នេះ លោក ខៀវ សុភ័គ ចោទ​ប្រកាន់​ថា ការ​បាត់​ខ្លួន​មុខ​សញ្ញា​នៃ​ជន​សង្ស័យ​នោះ ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​នយោបាយ ដែល​មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ពុំ​បាន​បញ្ចេញ​ថា ជា​បក្ស​នយោបាយ​ណា​មួយ​នៅ​ពេល​នោះ​ទេ៖ «»។

ជុំវិញ​សំណុំ​ រឿង​នេះ ក្រោយ​ព្រឹត្តិការណ៍​កើត​ឡើង​ភ្លាម សមត្ថកិច្ច​របស់​រដ្ឋាភិបាល និង​ប៉ូលិស​អែហ្វ.ប៊ី.អាយ (FBI) របស់​សហរដ្ឋ​អាមេរិក បាន​បើក​ការ​ស៊ើប​អង្កេត ហើយ​ក៏​បិទ​ទៅ​វិញ​បាន​ត្រឹម​លទ្ធផល​គំនូស​ព្រាង​មុខ​ជន​សង្ស័យ។

មន្ត្រី ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​យុត្តិធម៌​នៅ​តែ​កប់​ជ្រៅ​ដូច​នេះ ដោយសារ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​ស្តង់ដារ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ឡើយ។ ជាង​នេះ​ទៀត វា​គួរ​ឲ្យ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​រក​ឃើញ​ជន​សង្ស័យ​ក្នុង​ព្រឹត្តិការណ៍​ នោះ​ហើយ គួរ​ដាក់​បង្ហាញ​ជា​សាធារណៈ ដើម្បី​កំណត់​មុខ​សញ្ញា​ចាប់​ខ្លួន។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (LICADHO) ចាត់​ទុក​ថា ដោយសារ​នេះ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ និង​ការ​អនុវត្ត​មិន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ជាពិសេស​តុលាការ​មិន​ទាន់​ឯករាជ្យ​ផង ទើប​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ៖ «»។

អង្គការ ​មិន​មែន​រដ្ឋាភិបាល មើល​ឃើញ​ថា ដោយសារ​តុលាការ​ពុំ​ទាន់​មាន​ភាព​ឯករាជ្យ ទើប​ធ្វើ​ឲ្យ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​មាន​ស្តង់ដារ​ពីរ​ខុស​ គ្នា។

មាន​សំណុំ​រឿង​ច្រើន​ណាស់ ក្នុង​នោះ​ប្រឆាំង​សកម្មជន​សិទ្ធិ​មនុស្ស សហជីព និង​អ្នក​នយោបាយ នៅ​តែ​ពុំ​ទាន់​អាច​រក​មុខ​សញ្ញា​ឃើញ ដូចជា​ករណី​ឃាតកម្ម​លើ លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណរ៉េត អ្នកស្រី ពិសិដ្ឋ ពីលីកា ជា​សិល្បការិនី ព្រះតេជព្រះគុណ សំ ប៊ុនធឿន និង​ចុង​ក្រោយ គឺ​អ្នក​គំរាម​បាញ់​សម្លាប់ លោក កឹម សុខា ជា​អ្នក​នយោបាយ​ជាដើម។ ផ្ទុយ​ទៅ​វិញ អ្នក​គំរាម​សម្លាប់​តាម​បណ្ដាញ​សង្គម​ប្រឆាំង លោក ស ខេង មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​អ្នក​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ពួក​គេ​ទាំង​នោះ ត្រូវ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ភ្លាមៗ៕

No comments: