A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 21 November 2015

លោក ហ៊ុន សែន អំពាវនាវ ឲ្យ​វិនិយោគិន​បរទេស​មក​រក​ស៊ី​នៅ​កម្ពុជា

លោក ហ៊ុន សែន អំពាវនាវ ឲ្យ​វិនិយោគិន​បរទេស​មក​រក​ស៊ី​នៅ​កម្ពុជា
ដោយ សាន សែល
rfa 2015-11-20
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី២ កាល​ពី​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ប្រកាស​អំពាវនាវ​ដល់​វិនិយោគិន​បរទេស ឲ្យ​មក​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា ដោយ​លោក​អះអាង​ថា ប្រទេស​កម្ពុជា ជា​កន្លែង​ផ្ដល់​អំណោយផល​ច្រើន​ដល់​វិនិយោគិន​បរទេស។ លោក​ថ្លែង​បែប​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​វេទិកា​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន និង​វិនិយោគិន​ពិភពលោក។

លោក ហ៊ុន សែន ជំរុញ​ឲ្យ​វិនិយោគិន​បរទេស ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​ដើម្បី​វិនិយោគ​នៅ​កម្ពុជា ទាំង​ក្រោម​ទម្រង់​នៃ​ភាព​ជា​​ដៃគូ​វិស័យ​សាធារណៈ​ឯកជន (PPP) ទាំង​ក្នុង​ទម្រង់​ដទៃ​ទៀត។

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ប្រាប់​វេទិកា​នេះ​ថា បច្ចុប្បន្ន កម្ពុជា​មាន​តម្រូវការ​ច្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ជាពិសេស​គម្រោង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​លោក ហ៊ុន សែន ថា ខេត្ត​នេះ​នឹង​ក្លាយ​ជា​សក្ដានុពល​ដ៏​ធំ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ ស្រាល ឧស្សាហកម្ម​កម្មន្តសាល និង​កសិ-ឧស្សាហកម្ម។

លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ភាគី​រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ស្វាគមន៍​ពិភាក្សា និង​ជួយ​ជ្រោមជ្រែង​ដល់​វិនិយោគិន​បរទេស​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​មក​បោះ​ ទុន​រក​ស៊ី​នៅ​កម្ពុជា៕

3 comments:

Anonymous said...

Madman Hun Sen, what are you doing?
You scare people about the coming civil war in Cambodia, but at the same time you ask foreign companies to come and invest.

Anonymous said...

Khmer people's life span have been shortened because they got so mad with Ah Chker Chkuot Hun Sen and ruined their health.
Ah Chor Phnek Muoy !!

Anonymous said...

គ្មាននរណាម្នាក់ចង់មករកសីុនឺងប្រទេសគុម្មយនិស្សផ្ដាច់ការ ហើយពុករលួយគ្រប់សន្ទាប់ជាន់ថ្នាក់ គេមិនល្ងង់យកលុយគេបោះចោលក្នងធុងសំរាមស្រុកខ្មែរទេ ។