A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 21 November 2015

តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​បំភ្លឺ​ករណី​ថ្មី​ទៀត​នៅ​ថ្ងៃ​៤ ធ្នូ

តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​បំភ្លឺ​ករណី​ថ្មី​ទៀត​នៅ​ថ្ងៃ​៤ ធ្នូ
ដោយ ប្រាជ្ញ ចេវ
2015-11-20

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ២០១៤។
RFA/Morm Moniroth

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ខាង​មុខ​នេះ វេលា​ម៉ោង ៨​កន្លះ​ព្រឹក ដើម្បី​សាកសួរ​ទាក់ទង​ករណី​បង្ហោះ​ឯកសារ​ក្លែង។ ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថ្លែង​ថា ការងារ​នេះ​ជា​ចំណាត់​ការ​របស់​តុលាការ ខណៈ​ដែល​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ថា ជា​រឿង​នយោបាយ។

ភ្លាមៗ​បន្ទាប់​ពី​តុលាការ​ចេញ​ដីកា​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា គណបក្ស​សង្គ្រោះ​ជាតិ បើក​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រួម ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន។ ជា​លទ្ធផល​គណបក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី ទាក់ទិន​នឹង​ករណី​បង្ហោះ​ឯកសារ​ក្លែងក្លាយ​នេះ។

ការ​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​សំណាក់​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​លោក សម រង្ស៊ី ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ ទាក់ទង​ករណី លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ  អះអាង​ថា លោក សម រង្ស៊ី មិន​ជាប់​ពាក់ព័ន្ធ​រឿង​បង្ហោះ​ឯកសារ​ក្លែង​នោះ​ទេ។ លោក​ថា ដីកា​របស់​តុលាការ​ជា​ការ​ជ្រៀតជ្រែក​នយោបាយ និង​ជា​ការ​បង្ហាញ​ថា តុលាការ​កម្ពុជា គ្មាន​ឯករាជ្យភាព៖ «ការ​ប្រើប្រាស់​តុលាការ​មួយ​ដែល​គេ​យល់​ឃើញ​ថា មិន​ទាន់​មាន​ឯករាជ្យ និង​យុត្តិធម៌​ពិត​ប្រាកដ​នោះ គឺ​គ្រាន់​តែ​ដាក់​សម្ពាធ​លើ​លោក សម រង្ស៊ី ប៉ុណ្ណោះ»។

លោក យ៉ែម បុញ្ញឫទ្ធិ  ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គិតគូរ​រឿង​ប្រទេស​ជាតិ​ដែល​ត្រូវ​ដោះស្រាយ ជា​ជាង​ការ​រក​រឿង​គ្នា​ដែល​ជា​រឿង​តូចតាច។

​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន និយាយ​ថា ស្ថានការណ៍​នៅ​ពេល​នេះ តុលាការ​អាច​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​បំភ្លឺ​ក្នុង​ករណី​សង្ស័យ​អ្វី​មួយ។ ចំពោះ​ការ​ជាប់​ពាក់ព័ន្ធ​កម្រិត​ណា​រវាង​លោក សម រង្ស៊ី និង​លោក ហុង សុខហួរ ក្នុង​ការ​បង្ហោះ​ឯកសារ​នោះ លោក​មេធាវី​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ៖ «ធម្មតា​ទេ តុលាការ​គេ​មាន​សិទ្ធិ​ហៅ​ទៅ​សួរ»។

ការ​ចោទ​ប្រកាន់​ករណី​ថ្មី​លើ​រូប​លោក សម រង្ស៊ី នៅ​ពេល​នេះ តុលាការ​បាន​ភ្ជាប់​ករណី​លោក សម រង្ស៊ី ទៅ​នឹង​ករណី​របស់​លោក ហុង សុខហូរ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី  ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​១៥ ខែ​សីហា។

លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក កោ វណ្ឌី សម្រេច​ចោទ​ប្រកាន់ ៣​បទល្មើស។ ការ​ចាប់ខ្លួន លោក ហុង សុខហួរ កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ប្រតិកម្ម​ភ្លាមៗ ហើយ​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ត្រូវ​ប្រឈមមុខ​នឹង​បទ​ចោទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់​នាំ​ឲ្យ​មាន​ភាព​វឹកវរ និង​អសន្តិសុខ​សង្គម។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថ្លែង​ការពារ​ចំណាត់​របស់​តុលាការ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់ ត្បិត​អី​លោក សម រង្ស៊ី ជា​ម្ចាស់​ហ្វេសប៊ុក (Fecebook) ដែល​បង្ហោះ​ឯកសារ​ក្លែង។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ដដែល ទាមទារ​ឲ្យ​លោក សម រង្ស៊ី ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​បដិសេធ​ថា រឿង​នេះ​មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ៖ «កាល​ណា​ធ្វើ​ខុស​ច្បាប់​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​អ្នក​ប្រឆាំង​ស្រុក​ខ្មែរ រឿង​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ក៏​គេ​ថា​នយោបាយ អ៊ីចឹង​មែន​ទែន​ទៅ លោក សម រង្ស៊ី កើត​អេដស៍​ខ្លួន​ឯង ក៏​គេ​ថា នយោបាយ​ដែរ»។

ការ​ចោទ​ប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ជា​ករណី​ទី​២ បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ទាក់ទង​សំណុំ​រឿង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស កាល​ពី ៧​ឆ្នាំ​មុន។ មុន​កើត​ឡើង​រឿង​នេះ ក្រោយ​ពេល​មាន​សង្គ្រាម​ពាក្យ​សម្ដី​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ថា ការ​ដែល​កើត​រឿង​រ៉ាវ​បែប​នេះ ព្រោះ​អ្នក​នយោបាយ​ខ្មែរ​គ្មាន​កម្មវិធី​នយោបាយ​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​មាន​ការ​ហែកហួរ​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​តាម​លទ្ធភាព​រៀងៗ​ខ្លួន។ លោក​ថា ករណី​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ខាត​បង់ ប៉ះពាល់​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​កាន់​តែ​ប្រមាថ​ប្រទេស​កម្ពុជា ថែម​ទៀត៖ «បើ​អ្នក​នយោបាយ​មិន​ ជជែក​គ្នា​ទេ នឹង​ធ្វើ​ឲ្យ​នយោបាយ​ខ្មែរ​កាន់​តែ​បែកបាក់​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត ឆ្នាំ​២០១៧ ២០១៨ អ៊ីចឹង​ទេ ខ្ញុំ​គិត​ថា មិន​ល្អ​សោះ​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា»។

ក្នុង​ពេល​កំពុង​រង​បណ្ដឹង​ពី​តុលាការ លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន​នា​ប្រទេស​ហ្វីលីពីន ដើម្បី​ប្រជុំ​រក​ដំណោះស្រាយ​នយោបាយ​តាម​រយៈ​វប្បធម៌​សន្ទនា​ដែល​មាន​ស្រាប់ និង​នយោបាយ​ការទូត។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា ខណៈ​នេះ​មាន​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ស្នើ​សុំ​ចូល​រួម​អន្តរាគមន៍ ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ៕

2 comments:

Anonymous said...






what 's Cambodian court like? At first order arrest and Now order to appear. It look so crazy isn't it? The children is do better than that. Do that judge finish kindergarten. Oh man
That's Cambodia and If you mess with them you will be a big trouble because China and YUON stand behind 110% .They can do anything what ever they want and They never do anything wrong .It's Cambodia wonder.
when UN Or US said something than they said don't mess up with them.

Anonymous said...

បើតាមខ្ញំុយល់លោកសម រង្សីមិនត្រូវចូលបង្ហាញខ្លួនជាមួយនឺងតុលាការខ្មែរដែលជាតុលាការអយុត្តិធម៏សំរាប់ប្រជាជាតិខ្មែរ ។