A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 February 2016

លោក កឹម សុខា រិះគន់​មន្ត្រី​ស្ថាប័ន​រដ្ឋ​ខ្លះ​ថា​អសមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ


ដោយ ប្រាជ្ញ ចេវ
2016-02-06  rfa


កឹម សុខា វេទិកា ៨៥៥
ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។
 RFA


ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។
 RFA
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ពី​គុណវិបត្តិ​ដែល​កើត​ចេញ​ពី​អសមត្ថភាព​របស់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ថា កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា អ្វី​ដែល​គណបក្ស​ប្រឆាំង​លើក​ឡើង គឺ​ដើម្បី​ចង់​បាន​ប្រជាប្រិយភាព ព្រោះ​បក្ស​ប្រឆាំង​មើល​ឃើញ​តែ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ទេ។

ថ្លែង​ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​ក្រុង​តាខ្មៅ លោក កឹម សុខា លើក​ឡើង​ថា ស្ថាប័ន​របស់​រដ្ឋាភិបាល​ដែល​បំពេញ​ការងារ​របស់​ខ្លួន​មិន​បាន​ល្អ​នោះ រួម​មាន​វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​កសិកម្ម វិស័យ​ការងារ បញ្ហា​ដីធ្លី និង​អយុត្តិធម៌​សង្គម។

លោក កឹម សុខា បាន​និយាយ​ចំៗ ទៅ​វិស័យ​សុខាភិបាល​ថា ដោយសារ​គ្មាន​ទំនុក​ចិត្ត​លើ​ពេទ្យ​នៅ​ស្រុក​ខ្មែរ មិន​ថា មន្ត្រី​រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង នៅ​ពេល​ឈឺ​តែងតែ​ចេញ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល៖ «»។

​ភាព​អសកម្ម​ដែល​លោក កឹម សុខា លើក​ឡើង​នោះ​រួមមាន ក្មេង​បោះបង់​ការ​សិក្សា​ក្រោម​ថ្នាក់​ទី​៩ មហាជន​មិន​ទុកចិត្ត​វិស័យ​សុខាភិបាល ដោយ​នាំ​គ្នា​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​ឲ្យ​គេ​នៅ​ក្រៅ​ប្រទេស កសិករ​ធ្វើ​ស្រែ​គ្មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ ខ្វះ​ដី គ្មាន​ទុន គ្មាន​បច្ចេកទេស និង​គ្មាន​ទីផ្សារ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយ​តប​ការ​លើក​ឡើង​របស់​លោក កឹម សុខា ថា ការ​បំពេញ​សេវា​សាធារណៈ មិន​អាច​បំពេញ​ចិត្ត​មនុស្ស​គ្រប់គ្នា​បាន​ទេ។ លោក​បន្ត​ថា នេះ​យុទ្ធនាការ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ ព្រោះ​គណបក្ស​ប្រឆាំង​មើល​ឃើញ​តែ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «»។

​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក កឹម សុខា ប្រកាស​ជំហរ​មិន​រិះគន់​រឿង​បុគ្គល បែរ​មក​ជជែក​រឿង​ជាតិ​បែប​នេះ បន្ទាប់​ពី​គណបក្ស​រង​គ្រោះ ព្រោះ​គណបក្ស​កាន់​អំណាច​នៅ​ចុង​ឆ្នាំ​២០១៥ ដោយ​សង្គ្រាម​ពាក្យ​សម្ដី​រវាង​ប្រមុខ​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ។ ទោះ​បែប​នេះ​ក្ដី លោក កឹម សុខា ថា នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​ដល់​លោក​នឹង​លេង​ឲ្យ​អស់​ដៃ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង គាំទ្រ​ការ​រិះគន់​របស់​លោក កឹម សុខា។ លោក​បន្ត​ថា វិស័យ​ទាំង​នេះ​របស់​រដ្ឋាភិបាល មាន​ចំណុច​ខ្វះខាត​ច្រើន​ណាស់។ លោក​ថា ការ​បដិសេធ​មិន​ទទួល​ស្គាល់​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ពី​សំណាក់​លោក ផៃ ស៊ីផាន ពីព្រោះ​លោក ផៃ ស៊ីផាន ដឹង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា ប៉ុន្តែ​ព្យាយាម​ការពារ​អ្វី​ដែល​ខ្លួន​ធ្វើ៖ «»។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ហៅ​អំពើ​ហិង្សា​រឿង​ដីធ្លី ករណី​វាយ​តំណាងរាស្ត្រ ថា​ជា​សង្គ្រាម ដូច្នេះ​លោក​ទាមទារ​ឲ្យ​បញ្ឈប់​នូវ​រាល់​បញ្ហា​ទាំ​នេះ។ ទោះ​ថ្លែង​រិះគន់​ស្ថាប័ន​រដ្ឋាភិបាល​ក្ដី ប៉ុន្តែ​លោក កឹម សុខា ថា លោក​សាទរ​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អ៕

No comments: