A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 February 2016

បក្ស​ប្រឆាំង​បដិសេធ​ការ​ចោទ​​​របស់​កូនប្រុស​លោក ហ៊ុន សែន រឿង​បាតុកម្ម


ដោយ ប្រាជ្ញ ចេវ
2016-02-06  rfa
យ៉ែម បុញ្ញឫទ្ធិ ៨៥៥ ២០១៤
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។

Photo: RFA


គណបក្ស​សង្គ្រោះ​ជាតិ ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពី​ក្រោយ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នា​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ខាង​មុខ។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​លោក ហ៊ុន ម៉ានិត ប្រាប់​ទៅ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ការ​ធ្វើ​បាតុកម្ម​នេះ​ត្រូវ​បាន​រៀបចំ​ផែនការ​រួច​ជាស្រេច ដោយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​ទាំង​ការ​ផ្ដល់​ថវិកា​ថែម​ទៀត​ផង។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​មាន​ចេតនា​មួលបង្កាច់ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ពេល​នេះ​គ្មាន​គោលការណ៍​ធ្វើ​បាតុកម្ម​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

លោក​បន្ត​ថា ចំពោះ​បុគ្គល​ណា​ដែល​គាំទ្រ ឬ​ស្រលាញ់​គណបក្ស​សង្គ្រោះ​ជាតិ​  ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ជា​រឿង​បុគ្គល មិន​មែន​ជា​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ទេ៖ «»។

​សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្ដី​លោក ហ៊ុន ម៉ានិត ថា ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ទទួល​បាន គឺ​ថា ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ធ្វើ​បាតុកម្ម ព្រោះ​គណបក្ស​នេះ​ចង់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ពលរដ្ឋ។

ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល ប្រកាស​ថា ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង រាប់​រយ​នាក់ នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នៅ​សហរដ្ឋអាមេរិក ខណៈ​លោក ហ៊ុន សែន ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន។

ដោយ​ឡែក អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លោក​មិន​ទាន់​ចោទ​ប្រកាន់​បាតុកម្ម​នោះ ថា​ជា​ការ​រៀបចំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ពលរដ្ឋ​ធ្វើ​ដោយ​ចិត្ត​ឯង​នោះ​ទេ ដោយ​រង់ចាំ​មើល​ថ្ងៃ​ធ្វើ​បាតុកម្ម​នោះ​តែម្ដង៕

No comments: