A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 February 2016

កូន​នាយក​រដ្ឋមន្ត្រី​រិះគន់​គណបក្ស​ប្រឆាំង


កូន​នាយក​រដ្ឋមន្ត្រី​រិះគន់​គណបក្ស​ប្រឆាំង
Mon, 8 February 2016 ppp
ម៉េច ដារ៉ា

លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន​។ រូបថត ហ្វេសប៊ុក

ភ្នំពេញៈ លោក ហ៊ុន ម៉ានិត កូន​ប្រុស​ទី ២ ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រិះគន់​ការ​ប៉ុនប៉ង​របស់​ក្រុម​ប្រឆាំង​ដែល​ព្យាយាម​​​ផ្តាច់​ខ្លួនឯង​ ចេញ​ពី​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​អាមេរិក​នា​សប្តាហ៍​ក្រោយ​នៅពេល​លោក ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​​អាមេរិក‑អាស៊ាន​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋ​អាមេរិក​។

សម្ព័ន្ធ​កម្ពុជា​អាមេរិក​ដែល​មាន​ មូលដ្ឋាន​នៅ​​​អាមេរិក​បាន​ថ្លែង​កាលពី​ខែ​មុន​ថា​ពួកគេ​រំពឹង​ថា​នឹង​មាន​ សមាជិក​ ១ ពាន់​នាក់​នឹង​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​នៅ​ថ្ងៃ​ ១៥ កុម្ភៈ​ដែល​ជា​ព្រឹត្តិការណ៍​​លើក​ទី ១ ​ដែល​លោក​ ហ៊ុន សែន​ ត្រូវ​បាន​អញ្ជើញ​ដោយ​ប្រធានាធិបតី​អាមេរិក​ទៅ​ទស្សនកិច្ច​ទី​នោះ​។

ភ្លាមៗ ​នោះ​លោក​ ហ៊ុន សែន បាន​ព្រមាន​ថា​ការ​តវ៉ា​នៅ​អាមេរិក​នឹង​ធ្វើ​ឲ្យ​មាន​​ការ​តវ៉ា​របស់​គណបក្ស ​កាន់​អំណាច​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​​នៅ​កម្ពុជា​។ ​លោក​បាន​គំរាម​​ស្រដៀង​គ្នា​នេះ​នៅ​ពេល​លោក​​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម ​អ្នក​តវ៉ា​​ប្រឆាំង​គណបក្ស​កាន់​អំណាច​នៅក្នុង​ដំណើរ​​ទស្សនកិច្ច​របស់​លោក ​ទៅ​ទីក្រុង​ប៉ារីស​កាលពី​ខែ​​តុលា។ ​ការ​តវ៉ា​គំាទ្រ​រដ្ឋាភិបាល​ជា​ការ​ឆ្លើយតប​នឹង​ការ​តវ៉ា​ប្រឆាំង​នោះ​គឺ​ ធ្វើ​ឡើង​នៅ​មុខ​រដ្ឋសភា​ហើយ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ពីរ​រូប​ត្រូវ​ បាន​វាយ​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​។



កាលពី ​ថ្ងៃ​សៅរ៍​វីដេអូ​មួយ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​អំពាវនាវ​ទៅ​​​​អ្នក​ គាំទ្រ​នៅ​សហរដ្ឋអាមេរិក​មិន​ឲ្យ​ធ្វើការ​តវ៉ា​នយោបាយ​នៅ​រដ្ឋ​ កាលីហ្វ័រនីញ៉ា​​ទេ។

លោក សម រង្ស៊ី ថ្លែង​ថា៖ «​​បាតុកម្ម​នេះ​ឥឡូវ​នេះ​មិន​ល្អ​ទេ​វា​ធ្វើ​ឲ្យ​ខូច​ការងារ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​»។ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​​ទទួល​ស្គាល់​អ្នក​​ដែល​ចូលរួម​ការ​​តវ៉ា​​​នេះ​ ទេ​ហើយ​អំពាវនាវ​ឲ្យ​មាន​ការ «​ស្ងប់ស្ងៀម​» ​និង​ «​ភាព​អំណត់​អត់ធ្មត់​» ​ខណៈ​គណបក្ស​ស្វែងរក​ការ​សម្រេច​​គោលដៅ​នយោបាយ​របស់​ខ្លួន​។

ប៉ុន្តែ ​លោក ម៉ានិត ដែល​​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​​ប្រធាន​​អង្គភាព​ចារកម្ម​នៃ​កងយោធពល​ ខេមរភូមិន្ទ​​កាលពី​ឆ្នាំ​ ២០១៥​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​ស្រុក​កាលពី​សប្តាហ៍​​មុន​ថា​លោក​​ បាន​ស្រាវជ្រាវ​ព័ត៌មាន​លើ​អនឡាញ​មាន «​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ក្រុម​» និង​មាន​ភ័ស្តុតាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពី​ក្រោយ​​ផែនការ​​តវ៉ា​ ប្រឆាំង​នាយក​រដ្ឋមន្រ្តី​។

លោក​បន្ត​ថា​៖ «​បើ​ទោះបី​ជា​លោក សម រង្ស៊ី និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ថ្មីៗ​នេះ​បាន​ធ្វើការ​ប្រកាស​​ បដិសេធ​វា​ក៏ដោយ ក៏​ការ​រៀបចំ​នៅ​តែ​បន្ត​ធ្វើ​​»។

«​លោក សម រង្ស៊ី កំពុង​ព្យាយាម​បង្កើត​មុខមាត់​ថា​ពួកគេ​មិន​​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ​ ប៉ុន្តែ​ការ​ធ្វើ​ផែនការ​នៅ​តែ​បន្ត​ធ្វើ​ឡើង​»។ នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក ម៉ានិត បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

អ្នក ​វិភាគ​នយោបាយ​ និង​ស្ថាបនិក​​វេទិកា​អនាគត​លោក អ៊ូ វីរៈ បាន​ពិពណ៌នា​ការ​ឆ្លើយតប​របស់​គណបក្ស​ទាំង​ពីរ​ថា «​គួរ​ឲ្យ​ឆ្ងល់​» ព្រោះ​ថា​ព្រឹត្តិការណ៍​បែប​នេះ​គឺ​វា​ជា​លក្ខណៈ​ទូទៅ​នៅក្នុង​ការ​ជជែក​វែក ​ញែក​ប្រជាធិបតេយ្យ​។

លោក​បន្ត​ថា​​ គណបក្ស​កាន់​អំណាច​បាន​ក្លាយ​ជា​​ខ្វាយខ្វល់​ក្នុង​ការ​ព្យាយាម​ទប់ស្កាត់​ ឱកាស​នៃ​ភាព​ស្រប​ច្បាប់​ក្នុង​ការ​តវ៉ា​។ លោក វីរៈ បន្ថែម​ថា​គណបក្ស​ប្រឆាំង​ដែល​មាន​បាតុកម្ម​នយោបាយ​ជាយូរ​មក​ហើយ​នៅក្នុង​ ប្រទេស​កម្ពុជា​ហាក់បី​ដូចជា​ «​ភ័យខ្លាច​» ​គណបក្ស​នេះ​កំពុង​ស្វែងរក​ច្រក​​ចេញ​នយោបាយ​រយៈពេល​ខ្លី​ជា​ជាង​ប្រកាន់​ ខ្ជាប់​ទៅ​នឹង​គោលការណ៍​របស់​ខ្លួន​៕ PS

No comments: